(ព្រះសីហនុ)៖ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០១៖៣០នាទី បានបង្រ្កាបករណីគ្រឿងញៀន មួយកន្លែង ស្ថិតនៅចំណុច ម្តុំកំពង់ផែ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

នៅពេលដែលមុខសញ្ញា ប្រព្រឹត្តបទល្មើសជាក់ស្តែង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឈិន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិ៣៥ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាង និងសម្ភារចាប់យករួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១កញ្ចប់, ទូរស័ព្ទដៃចំនួន១គ្រឿង, អាវុធខ្លីម៉ាក K-54 ចំនួន១ដើម (គ្រាប់ចំនួន៦គ្រាប់ និងបង់ចំនួន១) បំពង់សម្រាប់ជក់គ្រឿងញៀនចំនួន១។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕