(ភ្នំពេញ)៖ ជាថ្មីម្តងទៀតគណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាននោះ បានធ្វើការអំពាវនាវដល់ម្ចាស់យាយន្តទាំងឡាយ រួសរាន់ទៅបំពេញបែបបទផ្សេងៗដូចជា ប័ណ្ណបើកបរ ប័ណ្ណសំគាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន ឲ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខ ដែលជាថ្ងៃសមត្ថកិច្ចនគរបាល ចាប់ផ្តើមត្រួតពិនិត្យគ្រប់ លិខិតស្នាមទាំងអស់ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ ដែល Fresh News ទើបទទួលបាននៅថ្ងៃទី១៩ ខែមករានេះ។

ជាងនេះទៅទៀត សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ព្យាយាមបង្កលក្ខណៈងាយស្រួល ដល់ការផ្តល់សេវាទាំងអស់ខាងលើជូនសាធារណជន ឲ្យបានប្រសើរល្អឡើង៕

ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖