(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ លោក កែវ រ៉ាមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងទទួលជួប លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាស្វែងយល់បន្ថែមពីការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ជំនួបនេះនឹងធ្វើឡើងនៅទីស្តីការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕