(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ជាថ្មីទៀតថា អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺកូវីដ-១៩ និងដាក់ចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ដោយខ្លួនឯង។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ដីពីវិធានការកែតម្រូវ សម្រាប់សម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែន បរទេសចូលមកកម្ពុជា ការធ្វើចត្តាឡីស័កសម្រាប់មន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលមានទិដ្ឋាការប្រភេទ A និង B។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានបេសកកម្មបរទេស និងអង្គការអន្តរជាតិនៅភ្នំពេញទាំងអស់ ដែលមានអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺកូវីដ-១៩ របស់អ្នកការទូត និងមន្ត្រី អង្គការអន្តរជាតិ ទាំងនោះ និងពីការធានាធ្វើបានត្រឹមត្រូវ នូវការដាក់ចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ដោយខ្លួនឯង»។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖