(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងមុខងារសាធារណៈ បានផ្ញើសារលិខិតអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។
យើងខ្ញុំសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ដែលការតែងតាំង និងដំឡើងឋានៈនេះ ពិតជាបានឆ្លុះបញ្ចាំងនូវមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារយុវជនគ្រប់មជ្ឈដ្ឋាន ជាពិសេសផ្តល់ការហ្វឹកហ្វឺន បណ្ដុះបណ្ដាលកម្លាំងប្រាជ្ញាស្មារតី ពង្រឹងគោលជំហរស្នេហាជាតិ និងផ្ដល់ឱកាសដល់យុវជន បានចូលរួមគ្រប់សកម្មភាពនយោបាយរបស់គណបក្ស គ្រប់កាលៈទេសៈ ក្នុងគោលដៅលើកស្ទួយយុវជនជាទំពាំងស្នងឫស្សីបន្តវេន ដើម្បីដឹកនាំជោគវាសនារបស់ ប្រទេសជាតិនាពេលអនាគត។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមចូលរួមអបអរសាទរប្រកប ដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនេះពិតជាបានឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូព្យាយាម អំណត់អត់ធន់គ្រប់ស្ថានការណ៍ទាំងអស់។
ជាមួយនេះផងដែរ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពរទាំង៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕