(បន្ទាយមានជ័យ)៖ លោក ផូ ប៊ុនថន ភ្នាក់ងារទូរទស្សន៍ហង្សមាស ប្រចាំខេត្តបន្ទាយមានជ័យ បានរងពាក្យបណ្តឹងបរិហាកេរ្តិ៍ពីគ្រួសារមួយ តាមប្រព័ន្ធ WhatsApp ដោយក្រឡៃ តាមរយៈការអំពាវនារក សប្បុរសជនជួយឧបត្ថម្ភ លើក្មេងប្រុសម្នាក់ដែលត្រូវបាន ឪពុកខ្លួនរត់ចោលទុកឲ្យនៅជាម្តាយ មិនទទួលខុសត្រូវ និងគ្មានទីពឹងធ្វើឲ្យឪពុកម្តាយ ក្មេងប្រុស ខឹងសម្បាយ៉ាងខ្លាំងដោយចោទថា បុគ្គលរូបនេះចង់បំបែកបំបាក់សុភមង្គលគ្រួសាររបស់គាត់ ខណៈដែលពួកគេកំពុងរស់នៅជាមួយកូនៗយ៉ាងកក់ក្តៅ។

បើតាមការឲ្យដឹងជីតាជីក្មេងប្រុសរងគ្រោះ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ក្មេងប្រុសនោះនៅពេល ចេញពីរៀនសាលាឯកជន យីហោ គន្ធា រួចមកក៏អង្គុយលេងមុខផ្ទះគាត់ ចាំម្តាយគាត់យកទៅផ្ទះ ។ ភ្លាមៗនោះ ស្រាប់តែបានឃើញលោក ថន ជាភ្នាក់ងារ ទូរទស្សន៍ហង្សមាស មកថតរូបដោយគ្មានការអនុញ្ញាតពីរូបគាត់។

គាត់បន្តថា ពេលថតរួចក៏បើករថយន្តចេញទៅបាត់ មួយសន្ទុះធំស្រាប់តែមកប្រាប់គាត់ថា ព្រឹកថ្ងៃទី១៩ ខែមករា វេលាម៉ោង៩គាត់និងយកថវិកា ចំនួន១០០ដុល្លារ និង២០ម៉ឺនរៀលប្រគល់ឲ្យ ដើម្បីដោះស្រាយជីវភាពលើការ ការចញ្ចឹមកូន ។

បើតាមការអះអាងពីឪពុកម្តាយក្មេងប្រុសនោះ បានរៀបរាប់ទាំងការឈឺចាប់ថា លោក ផូ ប៊ុនថន ភ្នាក់់ងារទូរទស្សន៍ហង្សមាស ប្រចាំក្រុងប៉ោយប៉ែត បានស្រែកបរិហាកេរ្តិ៍ឈ្មោះគ្រួសារគាត់ តាមប្រព័ន្ធ WhatsApp ដោយក្រឡៃថា ការអំពាវនារកសប្បុរសជន ជួយឧបត្ថម្ភលើកូនប្រុសគាត់ទៅវិញ ហាក់បីជាចង់បំបែកគ្រួសារគាត់ចឹង ដោយពួកគាត់មិនដឹងខ្លួនសោះ​ ។

ចំណែកជីវភាពក្នុងគ្រួសារគាត់មិនខ្វះខាត មិនអត់លុយចាយ មានម៉ូតូជិះ មានរថយន្តជិះ មានផ្ទះថ្មនៅជាដើម និងឲ្យកូនប្រុសទៅសិក្សាក្នុងសាលារៀន ឯកជនល្បី នៅក្នុងក្រុងប៉ោយប៉ែត។

ការរបរិហាកេរ្តិ៍គ្រួសារគាត់ធ្វើឲ្យមហាជនដែលស្គាល់គ្រួសារគាត់ អាប់អោនកិត្តិយសយ៉ាងខ្លាំង។

ពួកគាត់នឹងប្រមូលយកសម្លេង ក្នុងប្រព័ន្ធ Whast App ទាំងអស់ប្តឹងទៅកាន់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ជួយរកយុត្តិធម៌ចំពោះគ្រួសារ ពីឈ្មោះ ផូ ប៊ុនថន ភ្នាក់ងារទូរទស្សន៍ហង្សមាស ប្រចាំក្រុងប៉ោយប៉ែត លើបទបរិហាកេរ្តិ៍ឈ្មោះគ្រួសារ៕