(ភ្នំពេញ)៖ ការពិភាក្សាអំពីការកែប្រែលើ សេចក្តីព្រាងច្បាប់សហជីព ក្រុមការងារគណបក្ស ជាប់ឆ្នោតទាំងពីរ ជាសមាជិកនៃ គណៈកម្មការចំពោះកិច្ច ដែលគ្រោងនឹងធ្វើនៅរសៀលនេះ បានប្តូរមកធ្វើនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះវិញ។
ក្រុមការងារនេះ មានសមាសភាព៥រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូបទៀតមកពីខាងគណបក្សសង្រ្គោះជាតិ ហើយដឹកនាំ ដោយ លោក ប៉ែន បញ្ញា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។
គិតត្រឹមសប្តាហ៍មុន ភាគីទាំងពីរបានព្រមព្រៀងគ្នាចំនួន៩ចំណុច ហើយទៅលើសំណើប្រមាណ ២១ចំណុច របស់ក្រុមសហជីព៕