(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពន្យារពេល នៃកាលបរិច្ឆេទកំណត់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing)។
ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា តបតាមការស្នើសុំ របស់វិស័យឯកជន ក្រសួងសេដ្ឋកិច្ច បានសម្រេចពន្យារពេល នៃកាលបរិច្ឆេទកំណត់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធ តាមអនឡាញ (E-Filing) សម្រាប់រយៈពេលបីខែ គិតចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ ដោយចាប់ផ្តើមអនុវត្ត ចាប់ពីខែកញ្ញា ឆ្នាំ២០២០តទៅ ចំពោះសហគ្រាស ដែលមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) នៅឡើយ ដើម្បីមានលទ្ធិភាពក្នុងការរៀបចំខ្លួន និងផ្តល់ការបណ្ដុះបណ្ដាលសមស្រប ដល់បុគ្គលិកជាអ្នកប្រើប្រាស់ប្រព័ន្ធនេះ ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖