(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ចាប់វាយខ្នោះ២នាក់ប្តីប្រពន្ធ និងបានដកហូតវត្ថុតាង ថ្នាំញៀនចំនួន២៩គ្រាប់ នៅជាប់នឹងខ្លួននៅចំណុចផ្លូវលេខ១២ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

យោងតាមរបាយការណ៍របស់នគរបាល មុនពេលឈានដល់ការឃាត់ខ្លួនប្តីប្រពន្ធមួយគូរនេះ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ចំនួន៣នាក់ បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចខាងលើ គាប់ជួនពេលនោះមានប្តីប្រពន្ធមួយគូរ បាននាំគ្នារត់ចេញពីផ្ទះទាំងអការៈភ័យញ័រ ដោយមានការសង្ស័យបានហៅឱ្យឈប់ និងឆែកឆេរមើលឃើញមានថ្នាំញៀនជាប់នឹងខ្លួន។

ជនសង្ស័យជាប្តីមានឈ្មោះ សុ ចិត្ត្រា អាយុ២៦ឆ្នាំ មុខរបរកម្មករ ជាមុខសញ្ញាចែកចាយដ៏សកម្ម និងប្រពន្ធឈ្មោះ យូ ស្រីណាត អាយុ៣៨ឆ្នាំ មុខសញ្ញាចែកចាយថ្នាំញៀន។

ចំពោះវត្ថុតាងគ្រឿងញៀន ដែលកម្លាំងនគរបាលត្រួតពិនិត្យឃើញមានចំនួន២៩កញ្ចប់ ប្រភេទ wy។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននគបាលបញ្ជូនខ្លួនបន្ត ទៅចាត់ការតាមនិតិវិធីច្បាប់៕