(ព្រះសីហនុ)៖ ឧបាសកព្រឹទ្ធាចារ្យ លឹម ណៃ ជាអតីតលេខាបក្សគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រះសីហនុមុនគេ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០១៖១២នាទី រំលងអាធ្រាត្រក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។
សពលោកតាព្រឹទ្ធាចារ្យបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ផ្ទះសពនៅទល់មុខផ្លូវចូលវិទ្យាល័យ ហ៊ុន សែន មិត្តភាពអូរ២)។
សពឧបាសកព្រឹទ្ធាចារ្យ លីម ឈៃ នឹងត្រូវដង្ហែឡើងលើមេន (មេរុ) ដើម្បីបូជានៅបរិវេណគេហដ្ឋាននៃសព នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨៖០០នាទីយប់។ ដំណឹងនេះ ចាត់ទុកជាសេចក្ដីគោរពអញ្ជើញ ដល់លោក-លោកស្រី បងប្អូនញាតិមិត្តជិតឆ្ងាយនៃសព៕