(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង១៤៖៤០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបមុខសញ្ញាធ្វើសកម្មភាពចែកចាយសារធាតុញៀន នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖
១៖ ឈ្មោះ យ៉ាន សុខមាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២៖ ឈ្មោះ លី សុខណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់ មានទម្ងន់១៨.៨៦ក្រាម (គិតទាំងសំបកវេចខ្ចប់) និងទូរស័ព្ទដៃចំនួន២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត៕