(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្ដចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងបន្ដចុះផ្សព្វផ្សាយ អំពីវិធានការការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ។
សមាសភាពចូលរួមមាន៖ លោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ សាធារណៈខណ្ឌដូនពេញ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្ឌ, លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ, លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែក ដោយមានការសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ចរាចរក្រុង ចុះអនុវត្តការងារដូចខាងក្រោម៖
ទី១៖ ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ
ទី២៖ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះសុីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត ១០៦ ១០៨ ៨៦ ៥១ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ ជាលទ្ធផល៖
*បានចាក់សោរកង់រថយន្ត ០២គ្រឿង ទុកនៅនឹងកន្លែង ស្ទូចរថយន្ត ០១គ្រឿង យកទៅរក្សាទុកនៅអធិការខណ្ឌ។
*បានចាប់យកឡានតាក់ស៊ីចតឥតសណ្តាប់ធ្នាប់ចំនួន ០២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។
*បានចាប់យកម៉ូតូកង់បីចតឥតសណ្តាប់ធ្នាប់ចំនួន ០៣គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។
ទី៣៖ បានចុះប្រមូលសំរាមដែលនៅសេសសល់នៅតាមដេប៉ូសំរាម តាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត មានមហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ។
ទី៤៖ បន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវិដ១៩ តាមគោលដៅសំខាន់ៗទាំង ០៥ គោលដៅ៕