(ព្រះសីហនុ)៖ លោក ថន ចិន្តា អ្នកគ្រប់គ្រងសណ្ឋាគារ ម៉ារីណា បានប្រាប់សមត្ថកិច្ចក្រុងព្រះសីហនុឲ្យដឹងថា ខាងសណ្ឋាគារបានប្រទះឃើញ ភ្ញៀវដែលជាជនជាតិបររទេសមួយរូប បានមកដេកស្លាប់ក្នុងបន្ទប់ ស្នាក់នៅលេខD1 ជាន់ផ្ទាល់ដី ដែលមានទីតាំងស្ថិតនៅក្រុមទី២៧ ភូមិ៣ សង្តាត់លេខ៣ ក្រុងព្រះសីហនុ នៅម៉ោងជាង១០ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។
ជនបររទេសដែលស្លាប់ខាងលើឈ្មោះ MAHONEY SHAN THOMAS ភេទប្រុស អាយុ៧២ឆ្នាំ សញ្ជាតិអាមេរិកកាំង ដែលកាន់លិខិតឆ្លងដែនលេខ 454830522 សុពលភាពត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
តែបើតាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត សែ ជោសិទ្ធិជោត អនុប្រធានមន្ទីសុខាភិបាល ខេត្តព្រះសីហនុ បានសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះបានស្លាប់ ដោយជំងឺប្រចាំកាយ (មហារីកថ្លើម)៕