(ភ្នំពេញ)៖ អស់បារម្ភជាមួយការគ្រប់គ្រងការប្រើប្រាស់លេខរបស់អ្នក ដោយក្រុមហ៊ុនមិត្តហ្វូន បានធ្វើការអភិវឌ្ឍកម្មវិធី MYMETFONE របស់ខ្លួន ដើម្បីឲ្យអតិថិជនអាចធ្វើការត្រួតពិនិត្យប្រវត្តិ នៃការកាត់ទឹកប្រាក់របស់លេខផ្ទាល់ខ្លួន សេវាកម្មដែលកំពុងប្រើប្រាស់ និងការណែនាំជាមួយសេវាកម្ម ដែលសមស្របតាមការប្រើប្រាស់របស់អតិថិជនផ្ទាល់យ៉ាងច្បាស់លាស់ថែមទៀតផង។

កម្មវិធីនេះ បន្ថែមជូនមុខងារ Metfone+ ដែលជាកម្មវិធីថែរក្សាអតិថិជនរបស់មិត្តហ្វូនទាំងអស់ អាចទទួលបានការបញ្ចុះតម្លៃ និងការបន្ថែមជូនជាច្រើនទៀត ជាក់ស្តែងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០ លោកអ្នកអាចមានឱកាសឈ្នះរង្វាន់ ទូរទស្សន៍ Smart TV ៤៣” ១រង្វាន់ ឬទូរទឹកកក ១រង្វាន់ ឬHatari AC classic ១រង្វាន់ និងរង្វាន់សេវាកម្មប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែ ប្រើប្រាស់សេវាកម្មណាមួយរបស់ដៃគូសហការរបស់ Metfone+ លើកម្មវិធី MYMETFONE។

លើសពីនេះ លោកអ្នកអាចចូលរួមកម្សាន្តកម្មវិធីបង្វិលកង(Lucky Wheel) ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ ជាមួយការឈ្នះរង្វាន់ប្រចាំថ្ងៃជាទឹកប្រាក់ អ៊ីម៉ាន់នី ឬទឹកប្រាកហៅចេញ ឬទិន្នន័យលេងអ៊ីនធឺណេត និងរង្វាន់ពិសេសៗជាច្រើនទៀត។

សម្រាប់ការប្រើប្រាស់កម្មវិធីនេះដែលលោកអ្នកអាចទាញយកកម្មវិធី MyMetfone និងចូលរួមលេង និងមួយវិញទៀតអាចទាញយកកម្មវិធីតាមរយៈលីងនេះ https://appurl.io/yq5UIwj1E! និងសាកល្បងប្រើជាមួយការដំណើរការបែបងាយៗផងដែរ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមលោកអ្នកអាចតាមដានទំព័រហ្វេសប៊ុករបស់ Metfone និង Metfone Plus ផ្ទាល់៕