ផ្ទុះគ្រាប់បែកច្នៃ សម្លាប់អ្នកនេសាទលើផ្ទៃសមុទ្រពីរនាក់ នៅខេត្តព្រះសីហនុ (Video Inside)
18-01-2016 17:13
(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា អ្នកនេសាទលើផ្ទៃសមុទ្រពីរនាក់ បានស្លាប់បាត់បង់ជីវិត ដោយ សារផ្ទុះគ្រាប់បែកច្នៃ ពេលពួកគេកំពុងនេសាទនៅលើផ្ទៃសមុទ្រ នៅចន្លោះកោះព្រីង និងកោះត្រងោល ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។
នគរបាលបានបន្តថា សពជនរងគ្រោះ កំពុងដឹកពីកន្លែងកើតហេតុ ទៅកាន់កន្លែងស្នាក់របស់ជនរងគ្រោះ នៅទំនប់រលក ក្នុងសង្កាត់១ ក្រុងព្រះសីហនុ៕
ផ្ទុះគ្រាប់បែកច្នៃ សម្លាប់អ្នកនេសាទលើផ្ទៃសមុទ្រពីរនាក់ នៅខេត្តព្រះសីហនុ។ សពត្រូវបានបញ្ជូនដល់កន្លែងស្នាក់នៅ។
Posted by Fresh News on Monday, January 18, 2016