(ភ្នំពេញ)៖ នៅម៉ោងជាង៤៖០០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រួមទាំងក្រុមការងារ បានចុះទៅដល់ខេត្តក្រចេះហើយ ដើម្បីត្រួតពិនិត្យទីតាំងស្តុកឈើមួយចំនួន នៅទីនោះ។
មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានចុះធ្វើសកម្មភាពដោយជិះឧទ្ធម្ភាគចក្រឧបត្ថម្ភដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនៅក្នុងការនាំឈើទៅប្រទេសវៀតណាម នៅក្នុងខេត្តនេះ។
សូមជំរាបថា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ រួមទាំងក្រុមការងារ បានចាប់ផ្តើមជិះឧទ្ធម្ភាគចក្រទៅបំពេញបេសកកម្ម ដោយចុះត្រួតពិនិត្យទីតាំងស្តុកឈើមួយចំនួន នៅក្នុងមូលដ្ឋានខេត្តក្រចេះ និងខេត្តត្បួងឃ្មុំ៕