(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន KFA នឹងពន្យល់ជុំវិញប្រធានបទ៖ «វិស័យអចលនទ្រព្យកម្ពុជា មុនពេល ក្នុងពេល និងក្រោយពេលជំងឺកូវីដ១៩» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។
ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោកឧកញ៉ា នួន ឫទ្ធី ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.