(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលអំណោយជាថវិកា ចំនួន២ម៉ឺនដុល្លារបន្ថែមទៀត ពីក្រុមហ៊ុន SOK Im Holding Businesses ដើម្បីចូលរួមចំណែកការទ្រទ្រង់ លើការព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជា នៅទូទាំងប្រទេស។
លោកស្រី សុខ អ៉ីម ប្រធានក្រុមហ៊ុនខាងលើ បានដឹកនាំកូនៗ និងបុគ្គិលរបស់ខ្លួន យកទៅប្រគល់ថវិកាជូនអ្នកគ្រប់គ្រងមន្ទីរពេទ្យផ្ទាល់ដៃ ហើយបានថ្លែងថា នេះជាថវិកាគ្រួសារផ្ទាល់ ដើម្បីចូលរួមចំណែក សង្គ្រោះ និងព្យាបាលកុមារនៅកម្ពជា ដែលមកកាន់មន្ទីរពេទ្យមួយនេះ ។
លោកស្រី បានបញ្ជាក់ថា រៀងរាល់ឆ្នាំទៅមុខទៀត លោកស្រី និងក្រុមគ្រួសារ នឹងនាំយកថវិកាមកប្រគល់ជូនមន្ទីរពេទ្យទេវតាមួយនេះ៕