(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រី២រូប ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡេីងដោយបុរសម្នាក់ដែលបេីកម៉ូតូក្នុងល្បឿនលឿនខ្លាំងមកបុកសមត្ថកិច្ច ស្របពេលដែលមន្ត្រីកំពុងតែបំពេញភារកិច្ច ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី១២ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។

ក្នុងឱកាសចុះសួរសុខទុក្ខមន្ត្រីទាំង២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត លោកឧត្តមសេនីយ៍ឯក ស ថេត បានបង្ហាញអារម្មណ៍អាណិតអាសូរ និងសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ ដែលបង្កឱ្យសមត្ថកិច្ចទទួលរងរបួស។

លោកស្នងការរាជធានីភ្នំពេញ បានប្រាប់ដល់មន្ត្រីឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព។ ក្នុងការចុះសួរសុខទុក្ខនេះលោកក៏បាននាំយកជាសម្ភារ និងថវិកាមួយចំនួន ដេីម្បីជួយឧបត្ថម្ភដល់មន្ត្រីដែលរងគ្រោះទាំង២នាក់នេះ ផងដែរ៕