(កំពង់ចាម)៖ មនុស្ស១៤នាក់ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ឃាត់ខ្លួនពេលចុះប្រតិបត្តិការបង្ក្រាបល្បែងស៉ីសង់ជល់មាន់មួយករណី នៅស្រុកកងមាស។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដ។

របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ជាលទ្ធផលនៃប្រតិបត្ដិការ កម្លាំងជំនាញឃាត់ខ្លួនបានមនុស្ស១៤នាក់ និងដកហូតវត្ថុតាងបានមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕