(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញនូវរបាយការណ៍បូកសរុបលទ្ធផល ប្រចំាឆ្នាំ២០១៥ និងទិសដៅប្រចំាឆ្នាំ២០១៦ ដោយបង្ហាញថា នៅឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ អាត្រានៃការប្រើប្រាស់ទឹកស្អាត នៅទីជនបទ បានសម្រេចក្នុងអាត្រា ៥០ភាគរយ នៅទូទំាងប្រទេស ដែលចំនួននេះ បញ្ជាក់ថាកម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍន៍ សហវត្សរ៍ឆ្នាំ២០១៥។
បើតាមរបាយការណ៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំ២០១៥កន្លងទៅ ក្រសួងបានសាងសង់អណ្តូងស្នប់ចំនួន ១៨៩អណ្តូង និងអណ្តូងលូចំនួន៣១អណ្តូង ស្រះទឹកសហគមន៍ចំនួន១១ស្រះ អាងទ្រទឹកភ្លៀងចំនួន៤៦អាង ប្រឡាយចំនួន២ខ្សែ ប្រវែង២,៥ គីទ្បូម៉ែត្រ ផលិតធុងចម្រុះជីវសាស្រ្ត ២០០ធុង ជួសជុសអណ្តូងស្នប់ចំនួន៧៨៤អណ្តូង ជួសជុសអណ្តូងលូ និងអណ្តូងចម្រុះចំនួន ១៥៧អណ្តូង និងស្តារស្រះសហគមន៍ចំនួណ៣ស្រះ៕
សូមអានសេចក្តីរបាយការណ៍ លទ្ធផលការងាររបស់ ក្រួសួងអភិវឌ្ឍន៍ជនបទទាំងស្រុង៖