នៅរសៀលថ្ងៃនេះ នាយឧត្តមសេនីយ៍ សៅ សុខា ជិះឧទ្ធម្ភាគចក្រចុះត្រួតពិនិត្យទីតាំងស្តុកឈើ នៅខេត្តក្រចេះ និងត្បូងឃ្មុំ
18-01-2016 14:42
(ភ្នំពេញ)៖ នៅម៉ោង១៖៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ រួមទាំងក្រុមការងារ បានចាប់ផ្តើមជិះឧទ្ធម្ភាគចក្រទៅបំពេញបេសកកម្ម ដោយចុះត្រួតពិនិត្យទីតាំងស្តុកឈើមួយចំនួន នៅក្នុងមូលដ្ឋានខេត្តក្រចេះ និងខេត្តត្បួងឃ្មុំ។
រហូតដល់ម៉ោង២៖៤០នាទីរសៀលនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានចុះទៅដល់ឃ្លាំងស្តុកឈើ ខេត្តត្បូងឃ្មុំ ហើយ។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដោយដាក់ចេញនូវផែនការបេសកកម្មមួយចំនួន។ នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានប្រកាសថា ការនាំឈើចេញនៅតាមច្រកព្រំដែនវៀតណាមទាំងអស់ ត្រូវបិទទាំងស្រុង៕