Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនចែកចាយ​គ្រឿង​ញៀន៩នាក់ និងថ្នាំមួយ​ចំនួន បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ

18-01-2016 14:19

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការ នគរបាលខេត្តលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈាន ទៅដល់ការចាប់ខ្លួនជនចែកចាយ ប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ និងដកហូតថ្នាំមួយចំនួនទៀត នៅក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ ហើយបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។

លោក ចាប សុផាឬទ្ធិ ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅក្រុងសិរីសោភ័ណ កម្លាំងនគរបាល បានចាប់ខ្លួនជនសង្ស័យ៧នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នៅចំណុចវាលស្រែ ក្បែរប៉ារ៉ែត ភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ដកហូតមេតំហ្វេតាមីនចំនួន១២កញ្ចប់។ នៅរសៀលថ្ងៃដដែលនោះ នគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងគ្រឿងញៀនយ៉ាមាចំនួន៩គ្រាប់ និងសម្ភារសំរាប់ប្រើប្រាស់មួយចំនួន នៅបរិវេណវត្ត៩៣ ស្ថិតក្នុងភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សម្រាប់ករណីគ្រឿងនេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការជាបន្តបន្ទាប់ ដល់កងកម្លាំងឲ្យចុះស្រាវជ្រាវ និងបង្ក្រាបតាមចាប់ខ្លួនជនសង្ស័យ​យកមកផ្តន្ទាទោសតាមនីតិវិធី យ៉ាងតឹងរឹងបំផុត៕