(ភ្នំពេញ)៖ ស្ត្រីលក់ដូរវ័យចំណាស់ម្នាក់ ត្រូវរថយន្តដឹកដី បុកហើយកិនស្លាប់ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦​ លើផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មានរថយន្តដឹកដីមួយគ្រឿង បានបុកស្រ្តីចំណាស់ម្នាក់ ពេលកំពុងបើកម៉ូតូ ចំពីក្រោយបែកទ្រូងស្លាប់ គួរឲ្យអាសូរ ប៉ុន្តែអ្នកបើករថយន្ត រត់បាត់ស្រមោល។

ស្ត្រីរងគ្រោះឈ្មោះ ទី ចន្នី អាយុ៤៧ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង មានស្រុកកំណើតភូមិព្រែកត្រល ឃុំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ ជិះម៉ូតូគុបជ្រុងC90 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BC-7147កើតទៅលិច ។

ប្រភពពីកន្លែងកើតបានឲ្យនៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុស្រាប់តែមាន រថយន្តដឹកដីមួយគ្រឿង មិនស្គាល់ម៉ាកបុកគាត់ពីខាងក្រោយ បណ្តាលឲ្យកិនបែកទ្រូង ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។

សពរងគ្រោះត្រូវបានបងប្អូនយកទៅ ធ្វើបុណ្យតាមប្រពីណី៕​​