(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាព នៅថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០០៖៣០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោក ចាន់ ស៊ីវ៉ាន់ថា ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ៤២ ផ្លូវលីលី បុរីហាយតិចលុចសារី (ទល់មុខវត្តនិរោធរង្សី) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹក នាឈាបនដ្ឋានវត្តជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដំណឹងនេះសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មិត្តភ័ក្ក និងបងប្អូនញាតិមិត្តជិតឆ្ងាយនៃសព អញ្ជើញចូលរួមពិធីបុណ្យ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃសព និងចាប់មគ្គផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕