(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំ អំពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២១-២០២៣។ នេះបើតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។

នៅក្នុងសារាចរណែនាំ បានឲ្យដឹងថា ក្នុងបរិការណ៍ នៃការរាតត្បាតនៃជំងឺកូវីដ-១៩, ដែលធ្វើឲ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចពិបាកប៉ាន់ប្រមាណ ឲ្យបានច្បាស់លាស់ គ្រប់គ្រាន់នៅដើមឆ្នាំ២០២០ សម្រាប់សកលលោកទាំងមូល រួមទាំងសម្រាប់កម្ពុជាផងដែរ, រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងសារាចរណែនាំ ស្ដីពីផែនការយុទ្ធសាស្ត្រថវិកា មករៀបចំរួមគ្នា ជាមួយនឹងការរៀបចំសារាចរណែនាំ ស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ដែលត្រូវដាក់ចេញនៅសប្តាហ៍ទី១ នៃខែ មិថុនា នេះតែម្ដង។

ក្រោយពីបានតាមដានការវិវត្ត នៃស្ថានភាពជំងឺកូវីដ-១៩ និងវាយតម្លៃឡើងវិញ ពីផលប៉ះពាល់មកលើសេដ្ឋកិច្ច-សង្គម ដោយយកចិត្តទុកដាក់, រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ដែលផ្តល់ជាមូលដ្ឋានដល់គ្រប់ក្រសួង-ស្ថាប័នរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២១-២០២៣ និង ការលើកគម្រោងថវិកាប្រចាំឆ្នាំ ២០២១។

ខាងក្រោមនេះជាសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖