(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៨ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី និងករណីជួញដូរ២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,៨៨៦ករណី ឃាត់មនុស្ស៩,៦៣៨នាក់ (ស្រី៥៩១នាក់)៕