(បន្ទាយមានជ័យ)៖ លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នៅចុងសប្តាហ៍មុននិងសប្បុរសជនជាច្រើននាក់ បាននាំយក គ្រឿងឧបភោគ និងអាហារបរិភោគជាច្រើនទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច និងជនពិការ ចំនួន៧គ្រួសារ ក្នុងភូមិអូរអំបិល និងភូមិកំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកលី សារីអភិបាលរងខេត្តបន្ទាយមាន ជ័យបានមានប្រសាសន៍ក្នុងការចែក អំណោយដល់គ្រួសារក្រីក្រទាំង ៧គ្រួសារនោះថា គ្រួសារបានទទួល ទី១មានឈ្មោះស៊ុន នីអាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះដេញសារុណអាយុ ៥៣ឆ្នាំ មានកូន៥នាក់ ទី២ ឈ្មោះដេញ ធីសយ សាន្ត អាយុ៥០ឆ្នាំមានកូន៩នាក់ ទី៣ឈ្មោះម៉ម វ៉ាត អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះស្រួន យាន អាយុ៣៨ឆ្នាំ មានកូន៥នាក់រស់នៅក្នុង ភូមិអូរអំបិល សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ទី៤ឈ្មោះសុខ នី មេម៉ាយអាយុ៧៥ឆ្នាំ កូនស្លាប់ហើយប្តីរបស់គាត់ទាហានធ្លាប់ ជាកូនចៅលោកឧបរដ្ឋមន្ត្រីកែ គឹមយ៉ាន ផងដែរ រយះពេលកន្លងមក ទី៥ លោកយាយឈ្មោះសួង វិនអា យុ៧៩ឆ្នាំ ពិការភ្នែករស់នៅនិង ចៅ៥នាក់ ដើររើសអេតចាយយកមកលក់ចិញ្ចឹយាយនិងប្អូន ទី៦ឈ្មោះ ផាក់ កូរ៉ា អាយុ៥១ឆ្នាំ និង៧ លោកយាយយ៉ន យិន អាយុ ៦០ឆ្នាំ រស់ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកលី សារីបានបញ្ជាក់ទៀតថាក្នុងនាមលោកតំណាងឲ្យលោកគោស៊ុ សាររឿតអភិបាល ខេត្តហើយរយះពេលកន្លងមកលោក ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត លោកបានធ្វើការចង្អុលបង្ហាញឲ្យអាជ្ញាធរខេត្ត យកចិត្ត ទុកដាក់ជាមួយពលរដ្ឋ ដែលមានផ្ទះស្បួវដោយជំនួសប្រក់ស័ង្កសី។
លោកលី សារបានបន្ថែមថាដោយឡែកក្រុងសិរីសោភ័ណ លោកបានផ្តល់សង្ក័សីចំនួន៧០០សន្លឹក យកទៅចែកតាមភូមិ ដែលមាន ផ្ទះប្រជាពលរដ្ឋប្រក់ស្បូវជំនួសដោយសង្ក័សី។
នៅពេលនេះ យើងបានផ្តល់ស័ង្កសី បន្ថែមចំនួន១០០ សន្លឹកបន្ថែមទៀតសំរាប់យកទៅជួសជុលផ្ទះស្បូវរបស់ប្រជាពលរដ្ឋចំនួន៣ ខ្នងក្នុងភូមិអូរបិល ។
លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់រស់នៅស្អាតផឹកស្អាត ត្រូវចេះដាំទឹកផឹក និងត្រូវចេះប្រុងប្រយ័ត្ន ភ្លើងក្រែងមានអគ្គិសភ័យកើតឡើងហើយពេលដេកត្រូវដាក់មុងឲ្យកូនចៅជាប្រចាំប្រយ័ត្នកូនចៅកើតជន្ងឺគ្រុនឈាមកូនចៅមានជំងឺត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាពដែលជិត។
ក្នុងអាណត្តិដឹកនាំរបស់សម្តេច ហ៊ុន សែន សម្តេចបាននិយាយជារឿយ លោកមិនទុកឲ្យប្រជាពលរដ្ឋណាដេកស្លាប់ ដោយសារអត់ បាយឡើយ។
ប្រជាពលរដ្ឋទាំង៧គ្រួសារទទួលបាន ក្នុងមួយគ្រួសារ អង្ក ២៥គីឡូ មី១កេស ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១ឡូ ទឹកត្រី១យួរ ទឹកក្រូចដបធំ២ និងថវិការ៥ម៉ឺនរៀល បន្ថែមទៀតផង៕