(ភ្នំពេញ)៖ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) ដែលមានលោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមឧស្សាហកម្ម K-Beauty របស់កូរ៉េ ដើម្បីជំរុញការបណ្ដុះបណ្ដាលបង្ហាត់បង្រៀនដល់សិស្ស និស្សិត យុវជន យុវនារី ក្នុងការទទួលបាននូវចំណេះដឹង និងជំនាញ។

តាមរយៈខ្លឹមសារ នៃអនុស្សរណៈ នៃការយោគយល់គ្នានេះបានកំណត់ថា ភាគីទាំងពីរ ត្រូវផ្លាស់ប្ដូរសម្រាប់ការលើកកម្ពស់ សមត្ថភាពអប់រំរបស់ K-Beauty និងការអភិវឌ្ឍធនធានមនុស្ស និងយុវជន ហើយជាភ្នាក់ងារសម្រាប់ការទទួលបានអាជ្ញាបណ្ណស្របច្បាប់ ពីរាជរដ្ឋាភិបាលកម្ពុជាលើផ្នែកសម្រស់, សុខភាព, ការអប់រំ ព្រមតាំងការថែរក្សាសុខភាពតាមបែបវេជ្ជសាស្ដ្រ និងសេវាផ្សេងៗទៀត របស់ប្រទេសកូរ៉េស្របតាមច្បាប់ប្រទេសទាំងពីរ។

បន្ថែមពីនេះ ក៏មានការផ្លាស់ប្ដូរតាមរយៈវិទ្យាស្ថានវេជ្ជសាស្ដ្រ បរិក្ខាពេទ្យ និងការសិក្សាជាមួយ K-medical ត្រូវបានរៀបចំសហការសិក្សាជាមួយនឹងសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) និងការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមក ឈរលើប្រធានបទស្របតាមយន្ដការ របស់ប្រទេសទាំងពីរ ឬស្ថាប័នទាំងអស់ ព្រមទាំងការផ្លាស់ប្ដូរយ៉ាងទូលំទូលាយ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រតិបត្តិការពាណិជ្ជកម្មរួមគ្នាផ្សេងៗទៀត។

នាយកក្របតិបតិ្តក្រុមហ៊ុន Jin Sung Global Vision Co., Ltd បានលើកឡើងថា ជាមួយនឹងកំណើនយ៉ាងហ័ស និងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា យើងមើលឃើញថា តម្រូវការកម្លាំងពលកម្មជំនាញ ដែលកំពុងកើនឡើងជាងរាងរាល់ឆ្នាំ ។ ជាលទ្ធផលកម្រិតនៃកំការអប់រំនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តគោលដៅយុទ្ធសាស្រ្ត រៀនជំនាញវិជ្ជាជីវៈយ៉ាងហោចណាស់មួយសម្រាប់ជីវិត ក្នុងគោលបំណងផ្លាស់ប្តូរទៅរកប្រទេស ដែលមានសេដ្ឋកិច្ចខ្ពស់ដែលមាន ចែងក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ដោយឡែក សម្រាប់ការទំនាក់ទំនង និងសហប្រតិបត្តិការ សមាគមឧស្សាហកម្ម K-Beauty ត្រូវតែតាំងមន្ដ្រីទំនាក់ទំនងដើម្បីដោះស្រាយវឌ្ឍនភាព កិច្ចសហប្រតិបត្តិការ ការប្រឹក្សាផ្ដល់យោបល់ និងផ្ដល់ព័ត៌មានលម្អិតលើគម្រោង ដោយមានអាសយដ្ឋាននៅភ្នំពេញ ក្នុងប្រទេសកម្ពុជា និងសហការប្រឹក្សាយោបល់ព្រមទាំងជួយរៀបចំលិខិតបទដ្ឋានគតិយុត្ត ជាមួយសម្ពន្ធយុវជនអាហារូបករណ៍ (ស២)៕