(ភ្នំពេញ)៖ ក្រោយពីការដ្ឋានបូមស្តុកខ្សាច់ បានបណ្ដាលឱ្យមានការហូរមកលិចលង់លំនៅស្ថានប្រជាជនជាច្រើនខ្នងផ្ទះ និងផ្លូវជាតិលេខ២ នៅមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះអន្តរាគមន៍ និងឱ្យម្ចាស់ដេប៉ូខ្សាច់ធ្វើកិច្ចសន្យា។
ក្នុងនោះលោក ឌី រ័ត្នខេមរុណ បានណែនាំឱ្យតំណាងទីតាំងម្ចាស់ដេប៉ូខ្សាច់ ត្រូវរៀបចំកម្លាំងកើបខ្សាច់ និងស្តារប្រព័ន្ធលូឱ្យបានស្អាត លើផ្លូវជាតិលេខ២ ឱ្យអស់ខ្សាច់លើផ្លូវតែម្តង។
*តំណាងម្ចាស់ដេប៉ូខ្សាច់ ត្រូវរៀបចំក្រុមការងារដោយសហការជាមួយអាជ្ញាធរសង្កាត់ ចុះដោះស្រាយភ្លាម ជាមួយផ្ទះប្រជាពលរដ្ឋ ដែររងផលប៉ះពាល់។
*តំណាងម្ចាស់ដេប៉ូខ្សាច់ ត្រូវ រៀបចំឡើងវិញ នូវការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវតាមស្តង់ដា ដែលបានកំណត់។
*ម្ចាស់ការដ្ឋានធ្វើការផ្អាកដឹកជញ្ជូនជាបណ្តោះអាសន្ន រងចាំគោលការណ៍ដឹកនាំថ្មីរបស់អាជ្ញាធរខណ្ឌដោយមានការឯកភាពពីសាលារាជធានីភ្នំពេញ ជាមុនសិន។
បន្ទាប់ពីកិច្ចប្រជុំណែនាំរួច លោក ឌី រត្ន័ខេមរុណ ក៏បានស្នើឱ្យតំណាងម្ចាស់ដេប៉ូខ្សាច់ត្ រូវអនុវត្តន៍តាមកិច្ចសន្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ចៀសវាងការកើតឡើងដោយរងផលប៉ះពាល់លើប្រការណាមួយជាយថាហេតុ៕