(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានចុះចែកអំណោយសប្បុរសធម៌ ដល់ជនទីទាល់ក្រចំនួន១១៥គ្រួសារ មកពីឃុំចំនួន៨ឃុំ ហើយចែកនៅ៣ទីតាំង ដើម្បីចៀសវាងការប្រមូលផ្ដុំមនុស្សច្រើន ក្រោមការឧបត្ថម្ភពីលោក simon (ស៊ីម៉ូន) ជនជាតិហុងកុង ដែលសហការពីកញ្ញា ឌីង អេសស្ទើ ម្ចាស់ផ្ទះសំណាក់ហូមស្ទេរ និងសូកូឡាកាហ្វេ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សប្បុរសធម៌ លោក simon (ស៊ីម៉ូន) និងកញ្ញា ឌីង អេសស្ទើរ ម្ចាស់ផ្ទះសំណាក់ហូមស្តេ នឹងកូឡាកាហ្វេ តែងតែយកចិត្តទុកដាក់ចូលរួម ក្នុងការអភិវឌ្ឍន៍ស្រុកតាំងគោកនៅពេលកន្លងមក សមិទ្ធិផលជាច្រើនដែលលោកតែងតែ បានជួយមានដូចជា៖ សាលា ផ្ទះ អណ្តូងទឹក ថវិកា ជួយកុម៉ាកំព្រាជនពិការ។
ក្នុងឱកាសនោះ លោកក៏មានជាអំណោយដល់បងប្អូនពលរដ្ឋនៅស្រុកតាំងគោកនេះ តាមរយៈលោកស្រី ឌីងអេសស្ទើ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងតែជួបនូវបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មី ដែលហៅថាកូវីដ១៩ ទោះបីជាលោកមិនមកដល់ស្រុកខ្មែរក៏ដោយ ក៏លោកនៅតែផ្ញើជាថវិកា ដើម្បីជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋបានខ្លះផងដែរ។
លោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ឲ្យយកទុកដាក់ចិត្តចំពោះជំងឺកូវីដ-១៩ បើពោះបីជាប្រទេសយើង ថ្ងៃចុងក្រោយនេះ រកមិនឃើញនៅអ្នកឆ្លងថ្មីយ៉ាងណាក៏ដោយ ក៏ពុកម៉ែបងប្អូនមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យឲ្យបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលឲ្យបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយ ជាមុនសិន ព្រមទាំងពាក់ម៉ាស ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាល ឲ្យបានជាប្រចាំ ព្រោះយើងខ្លាចរលកទីពីរកើតឡើង។ ប្រសិនបើមានបញ្ហាឬការសង្ស័យអ្វីមួយ សូមធ្វើការរាយការណ៍ទៅដល់អាជ្ញាធរភូមិឃុំ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់។
លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ។ ហើយធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពខ្លួនយើង មិនខាតបង់ថវិកានោះឡើយ។ សូមបញ្ជាក់ផងដែរថា អំណោយរបស់សប្បុរសធម៌ មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និងអំបិល៕