មនុស្សជាង ៥០នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីសាឡាង ដឹកអ្នកដំណើរមួយផ្ទុះឆេះ
18-01-2016 11:27
(ញូវហ្សេឡែន)៖ យ៉ាងហោចណាស់មនុស្សជាង ៥០នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីសមុទ្រ Whakatane ស្ថិតនៅភាគខាងកើត នៃប្រទេសញូវហ្សេឡែន បន្ទាប់ពីសាឡាងដែលពួកគេជិះ ផ្ទុះឆេះដោយមិនដឹងពីមូលហេតុ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមករានេះ។
មនុស្សទាំងអស់នៅលើសាឡាង ត្រូវបានគេដឹងថា មានចំនួនជាង ៥០នាក់ ក្នុងនោះមានអ្នកដំណើរ និងក្រុមនាវិក ដែលបានធ្វើដំណើរ កម្សាន្តត្រឡប់មកពីកោះ White Island ប៉ុន្តែជាអកុសល សាឡាងរបស់ពួកគេក៏បានផ្ទុះឆេះឡើង ដោយមិនដឹងពីមូលហេតុ ភ្លាមៗនោះ នាវិក ក៏បានខលទៅកាន់លេខទូរស័ព្ទសង្គ្រោះបន្ទាន់ ដើម្បីសុំជំនួយ។
ក្រោយពីទទួលបានព័ត៌មាន ប៉ូលិស ក្រុមជួយសង្គ្រោះ និងឆ្មាំសមុទ្រ បានចេញដំណើរទៅជួយសង្គ្រោះ ដោយសំណាងល្អពុំមាន មនុស្សស្លាប់ ប៉ុន្តែមូលហេតុនៅមិនទាន់ដឹងនោះទេ៕