(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានប្រកាសថា ការនាំឈើចេញ នៅតាមច្រកព្រំដែនវៀតណាម ទាំងអស់ ត្រូវបិទទាំងស្រុង។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបែបនេះ នៅកិច្ចប្រជុំសមាជិករបស់ខ្លួន ជាលើកដំបូង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦នេះ។ លោកបញ្ជាក់ថា នេះជាវិធានការជំហានដំបូង របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃ។ គណៈកម្មការនេះ ដឹកនាំដោយ លោក សៅ សុខា ដោយមានសមាសភាព១០រូប៕