(ភ្នំពេញ)៖ គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ដែលបានបើកលក់កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានធ្វើឲ្យអតិថិជនយ៉ាងច្រើនកុះករបានចូលរួម ព្រមទាំងធ្វើការទិញនិងកក់ភ្លាមៗ ហើយបានធ្វើឲ្យគម្រោងថ្មីមួយនេះ ទទួលបានការលក់អស់ជាច្រើន។

ដោយឥឡូវនេះ ក្នុងឱកាសបើកលក់ដំណាក់កាលបន្ទាប់ ក្រុមហ៊ុន បានកំពុងរៀបចំការចាប់រង្វាន់លើកទឹកចិត្ត ជាមួយការឈ្នះ ខុនដូអ័រគីដេ ១យូនីត ដ៏ពិសេសអស្ចារ្យ រួមទាំងរង្វាន់ផ្សេងៗដូចជាទូរទស្សន៍ និងទូរទឹកកក ជាច្រើនរង្វាន់ផងដែរ។ សូមបញ្ជាក់ការផ្តល់ជូននេះចាប់ផ្តើមផ្តល់ជូនពីឥឡូវនេះ ដល់ត្រឹមវេលាម៉ោង៤ល្ងាច ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយនឹងប្រារព្ធការចាប់រង្វាន់នៅទីតាំងគម្រោងផ្ទាល់តែម្តង។

 

 

តោះ! សុក្រ សៅរ៍ អាទិត្យ នេះ! ជួបគ្នានៅទីតាំងគម្រោងផ្ទាល់៖ https://goo.gl/maps/EufUi9MpPTd2VqJz8

គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K (ផ្លូវវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះ) បាននឹងកំពុងអភិវឌ្ឍលើផ្ទៃដីសរុបជាង២៣ហិកតា ដែលនឹងសាងសង់លំនៅដ្ឋានបែបប្រណិតជិត១ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះប្រកបអាជីវកម្ម ហ្សបហោស (Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និងប្រភេទផ្ទះវីឡាទោល (MariGold) ដោយគ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានរចនាឡើងតាមបែបទាន់សម័យ ទំនើបប្លែកពីម៉ូតផ្ទះក្នុងគម្រោងមុនៗ ដោយផ្តល់ជូននូវបែបផែននៃការរស់នៅបែបថ្មីមួយដែលពុំធ្លាប់មានពីមុន ហើយអតិថិជនធ្វើដំណើរត្រឹមតែ03 នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។