(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃសោះ កាលពីពេលថ្មីៗកន្លងទៅនេះ បានរកឃើញអ្នកឈ្នះទឹកប្រាក់៥លានរៀលពីក្រវិលកំប៉ុង របស់ខ្លួនចំនួន១៥នាក់ មកពីខេត្តក្រុងចំនួន១០ ក្នុងប្រទេសកម្ពុជា។

ក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង១៥រូប វើក WURKZ រកឃើញអ្នកឈ្នះមកពីខេត្តរតនៈគិរី១រូបផងដែរ ដែលនេះសបញ្ជាក់ឲ្យឃើញថា រង្វាន់របស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មាននៅគ្រប់ខេត្តក្រុងទាំងជិតទាំងឆ្ងាយសម្រាប់អតិថិជន។

សម្រាប់ទីតាំងដែលមានអ្នកគាស់ឈ្នះច្រើនជាងគេ គឺនៅភ្នំពេញចំនួន៤នាក់, កណ្តាល ៣នាក់, កោះកុង ១នាក់, ពោធិ៍សាត់ ១នាក់, កំពង់ស្ពឺ ១នាក់, ព្រះវិហារ ១នាក់, ស្វាយរៀង ១នាក់, កំពង់ធំ ១នាក់, និងខេត្តកំពត ១នាក់ផងដែរ។

គាស់ឈ្នះ គាស់ឈ្នះ ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។ នៅមានរង្វាន់ជាច្រើនទៀត សម្រាប់អតិថិជន រួមមានទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងវើក WURKZ ជាច្រើនកំប៉ុងទៀត៕