(ភ្នំពេញ)៖ រង្វាន់រថយន្ត Porsche ស៊េរីចុងក្រោយដែលលោក ដែង ម៉េងស្រ៊ាង បានឈ្នះកាលពីខែមុននេះពីស្រាបៀរកម្ពុជា នឹងត្រូវប្រគល់ដល់ដៃនៅថ្ងៃសៅរ៍ ទី១៣ មិថុនា ឆ្នាំ២០២០ខាងមុខនេះ នៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew the Beat ចាប់ពីម៉ោង ៨ដល់ម៉ោង១០យប់។

ការប្រគល់រង្វាន់នេះនឹងត្រូវផ្តល់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អមដោយតារាចម្រៀងល្បីៗដូចជាអ្នកនាង ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, កញ្ញា រ៉េត ស៊ូហ្សាណា, លោក Step និងលោក នូ ឧសភា ដែលជាអ្នកតំណាងពាណិជ្ជកម្មស្រាបៀរកម្ពុជា ផងដែរ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងចូលរួមអបអរសាទរជាមួយលោក ដែង ម៉េងស្រ៊ាង ដែលមានសំណាងឈ្នះរង្វាន់ ដ៏ធំខាងលើនេះ។

លោកស្រីក៏បានបញ្ជាក់ផងដែរថា រង្វាន់រថយន្ត Porsche នេះ នៅមានបន្តទៀតក៏ដូចជារង្វាន់ជាទឹកប្រាក់៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល និង៥ម៉ឺនរៀល ជាច្រើនរង្វាន់ទៀត ដែលត្រូវបានបង្កប់នៅក្នុងក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ដែលក្រុមហ៊ុនបានបញ្ចេញលក់នៅលើទីផ្សាររួចជាស្រេចផងដែរ។

សូមបញ្ជាក់ថា លោក ដែង ម៉េងស្រ៊ាង បានឈ្នះរង្វាន់រថយន្តទំនើប Porsche ស៊េរីចុងក្រោយនេះ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ នៅក្នុងកម្មវិធីជួបជុំគ្នា ជាមួយ មិត្តរួមការងារ បន្ទាប់ពីសម្រាកពីការងារ ហើយក្រុមហ៊ុនក៏បានត្រួតពិនិត្យ និងរៀបចំឯកសារសម្រាប់ការប្តូររង្វាន់នេះទៅដល់លោករួចរាល់ផងដែរ។

ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!