(បន្ទាយមានជ័យ)៖ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ លើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ បន្ទាប់ពីរូបគេ បានរំលោភក្មេងស្រីរងគ្រោះ បានសម្រេចនៅខ្ទមស្បូវទុកចោល ស្ថិតក្នុងក្រុមទី២ ភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ សុផល អធិការក្រុង បានឲ្យដឹងល្ងាចថ្ងៃទី១៧ ក្រោយពីទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត បានធ្វើការឃាត់ខ្លនជនសង្ស័យម្នាក់ ឈ្មោះ សំ រដ្ឋា ហៅ វ៉ា អាយុ២២ឆ្នាំ ភេទប្រុស រស់នៅក្រុមទី២ ភូមិទំនប់ក៥ សង្កាត់- ក្រុងប៉ោយប៉ែត មានមុខរបរកម្មករដែល បានចាប់រំលោភសេពសន្ថវៈ ក្មេងស្រីឈ្មោះ វ ស វ ហៅវិត អាយុ១៥ឆ្នាំ នៅក្រុមទី២ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាជនមានជំងឺសតិតាំងពីកំណើត។
លោកបានបន្តថា កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ ជងរងគ្រោះត្រូវបានជនសង្ស័យ ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតដល់ថ្ងៃទី១៦ ខែមករា ទើបកុមារីរងគ្រោះ បានប្រាប់ឪពុកម្តាយ និងចង្អុលបង្ហាញពីជនដែលចាប់នាងរំលោភ ឪពុកម្តាយ បានរត់មកប្តឹងរាយការ ជូនលោកមេភូមិទំនប់ក៥ ហើយលោកមេភូមិក៏រាយការណ៍ មកប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានចុះអន្តរាគមន៍នាំខ្លួន ជនសង្ស័យយកកាន់ប៉ុស្តិ៍ធ្វើការសាកសួរ គាត់បានទទួលស្គាល់សារភាព ថាបានប្រព្រឹត្តមែន។
បច្ចុប្បន្នសមត្ថកិច្ច បានសាងសំណុំរឿង ជនសង្ស័យទៅកាន់សាលាដំបូង ចាត់ការតាមច្បាប់៕