(បាត់ដំបង)៖ គ្រោះថ្នាក់ចរាចរណ៍ យ៉ាងរន្ធត់មួយបានកើតឡើង នៅតាមបណ្តាលផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ដោយរថយន្តមួយគ្រឿងបានបើកបុក ម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិតម៉ូត៣នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង យ៉ាងអាណោចអាធម័បំផុត។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅម៉ោង ៤៖០០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ ហើយជនរងគ្រោះទាំង៣នាក់ គឺជាឪពុកម្តាយ​ និងកូនស្រី។ ចំណែករថយន្តបង្កម៉ាក Camry ពាក់ស្លាកលេខ បាត់ដំបង 2A-2332 ។ ក្រោយកើតហេតុសពជនរងគ្រោះ ទាំង៣នាក់ ត្រូវបានសប្បុរជន និងញាតិមិត្តយកទៅធ្វើបុណ្យតាមប្រពៃណី៕