(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានអះអាងថា គ្រូទស្សទាយដ៏ល្បីនៅប្រទេសថៃម្នាក់ បានទាយត្រូវចំពោះស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
សម្តេចបានសរសេរថា «ខ្ញុំមិនដែលបានអាននូវអត្ថបទកាសែតថៃ ដែលចុះផ្សាយពីគ្រូទាយថៃដែលបានទាយពីនយោបាយខ្មែរនោះទេ។ ចៃដន្យ ខ្ញុំឃើញអត្ថបទនេះមុននេះ៤ថ្ងៃ ខ្ញុំឆ្លៀតអានក៏ប្រទះឃើញលើចំណុចអ្នកនយោបាយខ្លះចង់បោកខ្ញុំ តែត្រូវខ្ញុំដឹងក៏វាយបំផ្លាញចោលវិញ នូវល្បិចដ៏អាក្រក់នោះ។ ត្រូវមហាសែនត្រូវលើចំណុចនេះ»។
សម្តេចបានបន្ថែមទៀតដោយផ្តាំផ្ញើដល់អ្នកដែលចង់បោកសម្តេចថា «អ្នកបោកប្រាស់ ហ៊ុន សែន បានមិនទាន់កើតពីផ្ទៃម្តាយនៅឡើយទេ ហើយសូមកុំប្រាថ្នាបោកប្រាស់តទៅទៀត។ បើចង់លេងជាមួយ ហ៊ុន សែន គឺសុំតែការស្មោះត្រង់ប៉ុណ្ណោះ»៕
ខាងក្រោមនេះជាខ្លឹមសារអត្តបទ ដែលគ្រូទស្សទាយថៃ និយាយអំពីស្ថានភាពនយោបាយនៅកម្ពុជា៖