Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំឲ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារគ្រោះថ្នាក់ចរាចរណ៍! ស្លាប់៧នាក់ និងរបួស២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមិថុនាម្សិលមិញ

11-06-2020 06:36

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ និងស្រាល២៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, ងងុយដេក មិនប្រកាន់ស្ដាំ និងប្រជែង៕