(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមានឡើយ !

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧.៣លាននាក់ ស្លាប់ជាង ៤១ម៉ឺននាក់ និងជាសះស្បើយជាង ៣.៥លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកពលរដ្ឋឱ្យប្រយ័ត្ន ចំពោះជំងឺកូវីដ១៩

៤៖ មនុស្សជិត ១០,០០០នាក់ទៀតឆ្លងជំងឺ COVID-19 នៅឥណ្ឌាក្នុងពេលតែ១ថ្ងៃ, នេះបើតាមរបាយការណ៍ប្រចាំថ្ងៃពុធ

៥៖ កម្ពុជា ប្រាប់អូស្ត្រាលីជាថ្មី ពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេស

៦៖ ប៉ូលិសហុងកុងចាប់ខ្លួនបាតុករសរុប ៥៣នាក់ ដែលបានប្រមូលផ្តុំគ្នាដោយគ្មានការអនុញ្ញាត

៧៖ អាកាសចរស៊ីវិលកម្ពុជា៖ ក្រុមហ៊ុនអាកាសចរណ៍ហោះហើរមកកម្ពុជា ត្រូវគោរពលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល ក្នុងករណីអ្នកដំណើរណាមិនគ្រប់លក្ខខណ្ឌ ត្រូវដឹកត្រឡប់ទៅកន្លែងដើមវិញ

៨៖ ក្រុមគ្រួសារបុរសស្បែកខ្មៅ Floyd ជំរុញឲ្យអង្គការសហប្រជាជាតិ (UN) ជួយរកយុត្តិធម៌

៩៖ រដ្ឋមន្រ្តីអាស៊ានទាំង១០ ចេញសេចក្តីថ្លែងការណ៍រួមស្តីពី «សុខុមាលភាពសង្គម និងអភិវឌ្ឍន៍ ការកាត់បន្ថយផលប៉ះពាល់ដោយកូវីដ១៩ លើក្រុមជនងាយរងគ្រោះក្នុងអាស៊ាន»

១០៖ កូរ៉េខាងត្បូង បន្តរកឃើញ COVID-19 ៥០ករណីថ្មី, អ្នកឆ្លងសរុបកើនដល់ ១១,៩០២នាក់

១១៖ ក្រសួងសុខាភិបាល រៀបចំដាក់ប្រព័ន្ធធនាគារនៅព្រលានយន្តហោះ ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសចូលកម្ពុជា សម្រាប់តម្កល់លុយ

១២៖ ចំនួនអ្នកឆ្លង COVID-19 ក្នុងប្រទេសប៉េរូ កើនលើស ២០ម៉ឺននាក់

១៣៖ ទីបំផុតអ្នកនិពន្ធ និងអ្នកច្រៀងបទ «កណ្តៀវអូនស្រួយ» ទទួលស្គាល់កំហុស ហើយធ្វើកិច្ចសន្យាឈប់និពន្ធបទចម្រៀងប្រើប្រាស់ពាក្យអសុរស

១៤៖ ថៃនឹងដកបំរាមគោចរពេលយប់ចេញ ជាការសាកល្បង ខណៈច្បាប់ក្នុងគ្រាអាសន្ន នៅតែបន្តឲ្យអនុវត្ត

១៥៖ លោក នេត្រ ភក្ត្រា៖ រាជរដ្ឋាភិបាលមានបំណងប្រែក្លាយតំបន់អភិរក្សដែលមានស្រាប់ទៅជាតំបន់ទេសចរណ៍ធម្មជាតិ

១៦៖ ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៤២៥គ្រួសារ និងរងគ្រោះដោយភ្លើងឆេះផ្ទះ៣គ្រួសារ រស់នៅខេត្តកំពង់ស្ពឺ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា*

១៧៖ ហុងកុង៖ ក្រុមហ៊ុនចិនជាច្រើនផ្អាកការចុះបញ្ជី ចូលផ្សារហ៊ុនអាមេរិកជាបណ្តោះអាសន្ន ក៏ព្រោះតែភាពតានតឹងរវាងចិន-អាមេរិក

១៨៖ ក្រសួងការងារ ជូនដំណឹងពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០២១

១៩៖ កោះតៃវ៉ាន់អះអាងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង ទៅបណ្តេញយន្តហោះចម្បាំងចិន ចេញពីលើតំបន់ច្រកសមុទ្រ

២០៖ អ្នកពុលស្រាថ្នាំនៅខេត្តបន្ទាយមានជ័យ ស្លាប់កើនដល់៤នាក់ និង១១នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ, សមត្ថកិច្ចកំពុងស្រាវជ្រាវប្រភពស្រានេះ

២១៖ អ៉ីរ៉ង់ថានឹងប្រហារជីវិតបុរសម្នាក់ ដែលជាប់ទោសពីបទសុើបការណ៍លោក Soleimani ឱ្យ CIA អាមេរិក

២២៖ ប្រធានាធិបតីប៊ូរុនឌី ទទួលមរណភាព ក្នុងវ័យ៥៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង

២៣៖ កងកម្លាំងឆ្មាំការពារជាតិអាមេរិកមួយចំនួនឆ្លង COVID-19 ក្រោយចេញប្រតិបត្តិការ បង្ក្រាបបាតុកម្មនៅវ៉ាស៊ីនតោន

២៤៖ Boeing ប្រគល់យន្តហោះបានតែ ៤គ្រឿងប៉ុណ្ណោះទៅអតិថិជនកាលពីខែឧសភា ដែលជាការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន

២៥៖ លោក ត្រាំ សង្ស័យថាបុរសវ័យ ៧៥ឆ្នាំ ដែលត្រូវបានប៉ូលិសច្រាន ឲ្យដួលបែកក្បាលនោះ «គឺជាការៀបចំទុកមុន»

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com