(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង សហប្រធានខាងភាគីកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន ជាសហប្រធានខាងភាគីចិន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន តាម Video Conference នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះ នឹងមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន១៦ស្ថាប័នខាងកម្ពុជា និងចំនួន១៥ស្ថាប័នខាងចិនចូលរួម ដើម្បីអនុវត្ដន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាព៥ឆ្នាំក្នុងការកសាងសហគន៍វាសនារួម។
កិច្ចប្រជុំគណៈកម្មាធិការនេះ នឹងពិភាក្សាលំអិតអំពីការអនុវត្ដន៍គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា ហិរញ្ញប្បទានជាជំនួយឥតសំណងរបស់ចិន ព្រមទាំងការនាំចេញអង្ករ ចេក ស្វាយ ទុរេន ម្រេច ស្វាយចន្ទី កៅស៊ូ ស្ករស និងម្សៅដំឡូងមី។ល។ទៅប្រទេសចិន ដើម្បីជួយកសិករយើងជាពិសេស កម្មករ កម្មការិនី ដែលបច្ចុប្បន្នត្រូវរោងចក្រវាយនភ័ណ្ឌខ្លះបានបិទទ្វារដោយអត់ការបញ្ជទិញ និងដើម្បីភាពអវិជ្ជមាននៃជំងឺ Covid-19 មកលើកម្ពុជាក៏ដូចក្នុងសាកលលោកដែរ៕