(រតនគីរី)៖ តាមការឲ្យដឹងពីប្រជាពលរដ្ឋរស់នៅខេត្តរតនគីរីបានឲ្យដឹងថា នៅម៉ោងប្រមាណជាង៦ល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ មានជនសង្ស័យមានគ្នាចំនួន២នាក់ ប្រដាប់ដោយកាំភ្លើងវែងមួយដើម រួមនិងពូថៅដៃផងនោះ បានចូលទៅធ្វើការបាញ់ប្លន់ ផ្ទះថៅកែលក់សាំងមួយកន្លែង ដែលមានយីហោសុវណ្ណារិទ្ធ ស្ថិតនៅក្នុងក្រុងបានលុង ខេត្តរតនគីរី។
នៅក្នុងករណីបាញ់ប្លន់នេះបណ្តាលឲ្យបុរសជាម្ចាស់ផ្ទះរងរបួស និងបាត់បង់លុយ រួមជាមួយគ្រឿងអលង្ការជាច្រើន។ បន្ទាប់ពីប្លន់បានសម្រេចហើយ ជនសង្ស័យទាំង២នាក់នោះបានគេចខ្លួនដោយសុវត្ថិភាព៕