(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦ទៀត សរុបទុនវិនិយោគចំនួន១៥១.៨លានដុល្លារអាមេរិក ឲ្យដំណើរការអាជីវកម្មនៅកម្ពុជា។
យោងតាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយពីគម្រោងវិនិយោគទាំង៦នោះមានដូចជា៖
១៖ ក្រុមហ៊ុន HUA TE BANG (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រ ផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៦កន្លែង។
២៖ ក្រុមហ៊ុន PRINTX GP (CAMBODIA) FACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។
៣៖ ក្រុមហ៊ុន DIZE (CAMBODIA) NONG YE FAZHAN CO., LTD គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ១៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៩០០កន្លែង។
៤៖ ក្រុមហ៊ុន SUN & MOON HOTEL CO., LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២០០បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅដីឡូតិ៍លេខ២៨៥មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៣៥កន្លែង។
៥៖ ក្រុមហ៊ុន BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧០០កន្លែង។
៦៖ ក្រុមហ៊ុន VATTANAC BREWERY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង៕