(អ៊ូហ្គាឌូហ្គូ)៖ កងកម្លាំងសន្តិសុខប្រចាំប្រទេស Burkina Faso វាយដណ្តើមបានសណ្ឋាគារវិញហើយ បន្ទាប់ពីក្រុមសកម្មជនធ្វើការវាយប្រហារ ដែលបណ្តាលឲ្យមនុស្សប្រមាណ ២៧នាក់ មកពីប្រទេសចំនួន ១៨ស្លាប់ បាត់បង់ជីវិត ដែលបង្កឲ្យមានភាពហ្វឹកវរ ជាខ្លាំងបណ្តាលមកពីក្រុមឧទ្ទាម ISIS ក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា ការវាយប្រហារនេះ បង្កឡើងដោយក្រុមឧទ្ទាម ISIS ដែលមានលក្ខណៈស្រដៀងគ្នានឹងការវាយប្រហារ នៅសណ្ឋាគារប្រណិតមួយ កន្លែងនៅក្នុងរដ្ឋធានី Bamako ប្រទេសម៉ាលី ដែលបានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ ក្នុងនោះរួមមានជនជាតិ រុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក៕