(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋតាមរយៈការទទួលទានម្ហូបអាហារ ដែលមានផាសុកភាព និងសុវត្ថិភាព ដែលមិនប្រើប្រាស់នូវសារ ធាតុគីមីហាមឃាត់ ផ្សារលក់ម្ហូបអាហារប្រកបដោយស្ទង់ដារគុណភាពខ្ពស់មួយ ដែលមានឈ្មោះថា «ផ្សារអាហារសុវត្ថិភាព» នឹងចាប់បើកដំណើរការលក់ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះហើយ ដែលមានទីតាំងស្ថិតនៅជាប់រង្វង់មូលបាយ័ន ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ផ្សារអាហារសុវត្ថិភាពមួយនេះ គឺបាននាំយកបន្លែ ត្រី សាច់ ចេញពីសហគមប្រជាកសិករសុទ្ធសាធ ដែលសហគមទាំងអស់នោះសុទ្ធតែ ទទួលបានការបណ្តុះបណ្តាល បច្ចេកទេសត្រឹមត្រូវពីកម្មវិធីរបស់ក្រសួងពាណិជ្ជកម្ម និងមានការទទួលស្គាល់គុណភាព ពីអង្គការសុខភាពពិភពលោក ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចបង្កើតជាទីផ្សារ ខ្នាតតូចសម្រាប់លក់បន្លែធម្មជាតិ ត្រី សាច់ ដែលគ្មានសារជាតិគីមីហាមឃាត់ផងដែរ។
ផ្សារអាហារសុវត្ថិភាពមួយនេះ ក៏បានបង្កើតឡើងដោយបានចុះអនុស្សរណយោគយល់គ្នាជាមួយ ក្រសួងពាណិជ្ជកម្ម ដើម្បីជួយលក់បន្លែ ផ្លែឈើ ត្រី សាច់ របស់ប្រជា សហគមទាំងនោះផងដែរ ដើម្បីជួយរកចំនូលឱ្យពួកគាត់បានកាន់តែសមរម្យផងដែរ ហើយផ្សារមួយនេះក៏បានបង្កើតឡើងដើម្បីជួយលើកកម្ពស់សុខភាពរបស់ប្រជា ពលរដ្ឋ ជៀសវាងការទទួលទានម្ហូបអាហារ ដែលមានសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព។ សម្រាប់តម្លៃនៃការបន្លែ ត្រី សាច់ ផ្លែឈើធម្មជាតិ ដែលប្រកបដោយ គុណភាព និងធានាសុវត្ថិភាពទាំងអស់នេះគឺមានតម្លៃសមរម្យសម្រាប់អតិថិជនផងដែរ។
នៅក្នុងផ្សារអាហារសុវត្ថិភាពមួយនេះ មិនត្រឹមតែមានលក់បន្លែ ផ្លែឈើ ត្រី សាច់ ដែលមានគុណភាពខ្ពស់គ្មានសាធាតុគីមីនោះដែរ ថែមទាំងមានលក់ គ្រឿងសមុទ្រ ត្រី សាច់ ដែលបាននាំចូលមកពីប្រទេស រួមទាំងមានទំនិញផ្សេងៗជាច្រើនមុខទៀតផងដែរ ដើម្បីបម្រើជូនឱ្យបានគ្រប់តម្រូវការរបស់អតិថិជន។ លើសពីនេះទៀតនោះ ក្រៅពីលក់ម្ហូបអាហារដែលមានសុវត្ថិភាពហើយនោះ ថែមទាំងមានភោជនីយដ្ឋាន ដែលមានមុខម្ហូបប្រកបដោយស្តង់ដារគុណភាព ជាមួយនឹងតម្លៃសមរម្យផងដែរ។
សូមបញ្ជាក់ថា ដើម្បីជាការចូលរួមអបអរសារទរ សម្រាប់ការបើកដំណើរការផ្សារអាហារសុវត្ថិភាពមួយផងដែរ សម្រាប់អតិថិជនដែលបានទៅទទួលទានអាហារ និងទិញ បន្លែ ផ្លែឈើ ត្រី សាច់ ដែលបានចំណាយប្រាក់ចាប់ពី២០ដុល្លារទៅ និងទទួលបានការថែមជូនក្រូចពោធិ៍សាត់១ឡួរ ដោយឥតគិតថ្លៃ ហើយសម្រាប់អតិថិជន ដែលមិនបានទៅដល់ទីតាំងផ្ទាល់ និងបានកុំម្មង់ទិញអស់ប្រាក់ចាប់ពី២០ដុល្លារឡើងទៅ នឹងទទួលបានការដឹកជូនដោយឥតគិតថ្លៃផងដែរ៕