(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីបំភ្លឺមួយ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ចុះផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថា «ដំបូងឡើយ តំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា បានមកសុំដីប្រជាពលរដ្ឋតាមបណ្តោយផ្លូវប្រវែង ៥០០ម៉ែត្រ ជម្រៅចូលទៅក្នុង ៥០០ម៉ែត្រ ដែលប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែដោយសារប្រជាពលរដ្ឋមិនព្រម ទើបឈានដល់ការរុះរើ និងបណ្តេញពលរដ្ឋចេញដោយបង្ខំ»។
ពាក់ព័ន្ធនឹងការចុះផ្សាយនេះ អាជ្ញាធរជាតិព្រះវិហារ សូមបំភ្លឺដូចខាងក្រោម នៅក្នុងសេចក្តីបំភ្លឺ៖