Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថ ខេត្តកណ្តាល បង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀន តាមមូលដ្ឋានសកម្មម្នាក់ ដកហូតថ្នាំមួយចំនួន

17-01-2016 18:52

(កណ្តាល)៖ កម្លាំងអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកប្រតិបត្តិការរបស់ខ្លួន រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរ និងរក្សាទុកគ្រឿងញៀន ដ៏សកម្មនៅតាមមូលដ្ឋាន។ មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនកាលពីយប់មិញនោះ បានធ្វើឡើងនៅចំណុចរង្វង់មូលព្រែកតាមាក់ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងអាវុធហត្ថ បានដកហូតថ្នាំញៀន១កញ្ចប់ធំ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃមួយគ្រឿងផងដែរ។

មន្រ្តីអាវុធហត្ថ ខេត្តកណ្តាល បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំង អ.ហ ស្រុកបានល្បាតចល័តក្នុភូមិសាស្រ្ត ពេលនោះ ក៏បានជួបមុខសញ្ញាគួរឲ្យសង្ស័យ ហើយបានធ្វើការត្រួតពិនិត្យស្រាប់តែរកឃើញគ្រឿងញៀន (ម៉ាទឹកកក)ចំនួនមួយកញ្ចប់ធំតែម្តង។ ជនសង្ស័យរូបនេះមាន ឈ្មោះ កូវ វិរៈ ហៅ ប៉ាលី អាយុ២១ឆ្មាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ដ្រីអាវុធហត្ថខេត្ដកណ្ដាល បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាជាប្រចាំរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្ត កណ្ដាល ស្ដីពីប្រតិបត្ដិការបង្ក្រាបករណីគ្រឿងញៀននោះ មេបញ្ជាការអាវុធហត្ថខេត្ដ លោកឧត្តមសេនីយ៍ សំ តុលា បានដាក់ផែនការដល់កងកម្លាំងរបស់ខ្លួនទាំងថ្នាក់ខេត្ដ និងស្រុក រួមគ្នាចុះស្រាវជ្រាវជាបន្ដបន្ទាប់ ហើយឈានទៅដល់ការបង្ក្រាប ក្នុងគោលបំណងកាត់បន្ថយ ហើយឈានទៅដល់ការលុបបំបាត់បញ្ហា នាំឲ្យមានគ្រោះថ្នាក់សង្គមដ៏ធ្ងន់ធ្ងរមួយនេះ ខណៈដែលរាជរដ្ឋាភិបាល តាមរយៈសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្ដទុកដាក់យ៉ាងខ្លាំងនោះ៕