(ភ្នំពេញ)៖ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់បញ្ជូនមន្រ្តីជំនាញឲ្យចុះផ្សព្វផ្សាយអំពីវិធានការ ការបង្ការ និងពន្លត់អគ្គិភ័យ នៅតាមមូលដ្ឋានក្នុងរាជធានីភំ្នពេញ។
សកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ តាមទីតាំងចំនួន២ រួមមាន៖
*ទី១៖ ស្ថិតនៅក្នុងសង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ ដោយបានចុះផ្សព្វផ្សាយចែកប័ណ្ណព័ត៌មាន និងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យគឺ៖
* ផ្ទះប្រកបអាជីវកម្មបញ្ចូលហ្គាសចំនួន ០២កន្លែង
* ផ្ទះប្រកបអាជីវកម្មខ្នាតតូច រួមមានហាងកាហ្វេ កន្លែងលក់កង់ លក់ចាប់ហួយចំនួន ១៥កន្លែង
* ផ្ទះស្នាក់នៅចំនួន ២០កន្លែង
* ត្រួតពិនិត្យបំពង់ពន្លត់អគ្គីភ័យ បានចំនួន ៣៥បំពង់
* ពន្យល់ពីរបៀបប្រើប្រាស់បំពង់ពន្លត់ភ្លើង
* ណែនាំប្រជាពលរដ្ឋអំពីការប្រើប្រាស់ហ្គាស និងប្រព័ន្ធ អគ្គិសនី ឬសារធាតុផ្សេងៗ ដែលអាចបង្កឲ្យកើតមានគ្រោះថ្នាក់អគ្គីភ័យ
* ដាស់តឿនក្រើនរំលឹក ប្រជាពលរដ្ឋ មុនពេលចាកចេញពីលំនៅដ្ឋានឲ្យពិនិត្យលើការបិទបារ៉ែតភ្លើង បិទប្រព័ន្ធហ្គាស និងពន្លត់ធូបទៀន
* ពន្យល់ណែនាំពីវិធីសង្គ្រោះបឋម បើមានអគ្គីភ័យកើតឡើងត្រូវយកភួយ ឬក្រណាត់ជ្រលក់ទឹកឲ្យសើមគ្របទៅលើភ្លើង
* ណែនាំឲ្យបុគ្គលិក កម្មករ ឲ្យបានដឹងពីវិធីជម្លៀសខ្លួនពេលមានហេតុការណ៍អគ្គីភ័យ។
*ទី២៖ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានចំនួន១៥ខ្នងផ្ទះគឺ៖
* ក្រុមហ៊ុន អិលសុីអេ អេឃ្វីនមុិន អេនជីនារីង ខូអិលធីឌី
* ក្រុមហ៊ុន Hoptri
* ផ្ទះប្រកបអាជីវកម្ម ចំនួន ០៥កន្លែង
* ផ្ទះប្រជាពលរដ្ធស្នាក់នៅ ១០ខ្នងផ្ទះ
* ត្រួតពិនិត្យបំពង់ពន្លត់អគ្គីភ័យបានចំនួន ២៥បំពង់ ហើយបានពិនិត្យមើលច្រកតូចៗក្នុងភូមិសាស្ត្រ ងាយស្រួលជួយសង្គ្រោះដល់ពលរដ្ឋ
* ណែនាំប្រជាពលរដ្ឋអំពីការប្រើប្រាស់ហ្គាស និងប្រព័ន្ធអគ្គិសនី ឬសារធាតុផ្សេងៗអាចបង្កឲ្យកើតមានអគ្គីភ័យ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យពន្លត់បង្ការអគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នទៅលើករណីអគ្គិភ័យទាំងអស់គ្នា មុនធ្វើដំណើរទៅណាសូមមេត្តាបិទប្រព័ន្ធអគ្គិសនីឲ្យបានគ្រប់ៗគ្នាចៀសវាងការបង្កកើតឡើងជាអគ្គីភ័យជាយថាហេតុ៕