(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរលត់វិញហើយ បន្ទាប់ពីឆេះអស់៦ខ្នង, ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យអស់ ៤គ្រឿង។ ខូចខាតម៉ូតូ និងសម្ភារៈជាច្រើនផងដែរ។
រថយន្តដែលចូលរួមជួយពន្លត់រួមមាន៖ របស់ស្នងការនគរបាលខេត្ត, អាវុធហត្ថខេត្ត និងកំពង់ផៃស្វយ័តក្រុងព្រះសីហនុ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ទីតាំងដែលឆេះនោះជាផ្ទះប្រជាពលរដ្ឋលក់កាំជ្រួច៕